បាត់ដំបង៖
មន្ត្រីឥណទានម្នាក់សង្ស័យខ្យល់គរ បានធ្លាក់ពីលើម៉ូតូបណ្តាលអោយស្លា.ប់យ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ០៩និង១០នាទី ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ នៅត្រង់ចំណុចភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ។
ប្រភពនៅកន្លែងកើតហេតុ បានប្រាប់ថានៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ បានជិះម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ០១គ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 1X-4894 លុះមកដល់ចំណុចកើតហេតុបានឈប់និងអង្គុយលើម៉ូតូចុចទូរស័ព្ទ មួយសន្ទុះក្រោយមកក៏បានផ្ងាកក្រោយធ្លាក់ពីលើម៉ូតូ បណ្តាលអោយស្លា.ប់តែម្តង។
សមត្ថកិច្ច បានបញ្ជាក់ថាជនរងគ្រោះមានឈ្មោះ សារ៉ាន់ ចាន់វិសាល ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរមន្រ្តីឥណទាន មានទីលំនៅភូមិព្រៃរកា សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ហើយក្រោយពេលកើតហេតុជនរងគ្រោះខាងលើ ត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចក្នុងមូលដ្ឋានបានដឹកបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរ តែជាអកុសលជនរងគ្រោះបានស្លា.ប់បាត់បង់ជីវិតទៅហើយ បន្ទាប់មក បានធ្វើការទំនាក់ទំនងទៅសាច់ញាតិដើម្បីមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕