កំពត៖
ថ្ងៃនៅទី០៨ ខែ មីនា ឆ្នាំ២០២៥ វេលាម៉ោង៩និង៣០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងម៉ូតូនិងរថយន្តនៅលើផ្លូវជាតិលេខ៣១ គីឡូម៉ែត្រ លេខ៤៧ ស្ថិតនៅភូមិជ្រោះតាសោម ឃុំប្រាសាទភ្នំខ្យង ស្រុកកំពង់ត្រាច ខេត្តកំពត ទិសដៅបញ្ច្រាសទិសគ្នាពីជើងទៅត្បូង បង្កឡើងដោយម៉ូតូ១គ្រឿងម៉ា កអេឌីវី ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ១KU ៤៥៤២ ហើយ អ្នកបើកបរមានឈ្មោះ អ៊ីង វីវ៉ា ភេទប្រុស អាយុ ២៩ ឆ្នាំ មានទីលំនៅភូមិស្រឡូង ឃុំក្តឿងរាយ ស្រុកកញ្ច្រៀច ខេត្តព្រៃវែង ទិសដៅពីជើងទៅត្បូង។
លុះមកដល់កន្លែងកើតហេតុខាងលើ ភាគីម៉ូតូ បើកបរខ្វះការប្រុងប្រយ័ត្ន ក៏បានរ៉េចង្កូតដួលម៉ូតូមកខាងឆ្វេងដៃ ត្រូវបានរថយន្ត១គ្រឿង កិនពីលើចំក្បាលបណ្តាលអោយជនរងគ្រោះស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។
ប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថាក្រោយកើតហេតុ ភាគីរថយន្ត បានរត់គេចខ្លួនបាត់ មុនសមត្ថកិច្ចទៅដល់។ ចំណែកសាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណីយ៍៕