ចាប់ផ្ដើមចែកសំបុត្រឥតគិតថ្លៃ ចូលរួមទស្សនាការប្រកួតកីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៥ នៃចំណងមិត្តភាព (កម្ពុជា-ថៃ) ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥ហើយ ដែលមាននៅទីតាំងពហុកីឡដ្ឋានជាតិអូឡាំពិក និងមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ (ស្តាត់ចាស់ ) ចាប់ពីថ្ងៃទី០៦នេះ រហូតដល់ទី០៧ ខែមីនាឆ្នាំ២០២៥ តទៅហើយ !
តួយ៉ាងសម្រាប់ ការប្រកួតកីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៥ នៃចំណងមិត្តភាព (កម្ពុជា-ថៃ) ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥ មានក្រុមបាល់ទាត់ចំនួន២គូធ្វើការប្រកួតប្រជែងគ្នាដោយ គួរទី១ – គុនខ្មែរ All Star Vs Muay Thai All Star និង គួរទី២ - តារាបាល់ទាត់កម្ពុជា Vs តារាបាល់ទាត់ថៃ ចាប់ពីវេលាម៉ោង ២ រសៀលតទៅ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។
ចំពោ ការរៀបចំការប្រកួតកីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ នេះ ជាការប្រកួតមិត្តភាព ដែលមានកីឡាករ និងតារាល្បីៗរបស់ថៃ និងកីឡាករនិងតារាល្បីៗរបស់កម្ពុជាចូលរួមជាកីឡាករក្នុងការប្រកួតនេះ ក្នុងនោះសម្រាប់កីឡាករ និងតារាល្បីៗ និងកីឡាករល្បីៗរបស់ថៃមានចំនួន៥០នាក់។
ហើយការប្រកួតកីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ នេះ គឺជាការប្រកួតមិត្តភាព ដែលមាន កីឡាករនិងតារាល្បីៗរបស់ថៃ និងកីឡាករ និងតារាល្បីៗរបស់កម្ពុជា មកចូលរួមជាកីឡាករជាច្រើននាក់ ក្នុងគោលបំណងរឹតចំណងសាមគ្គីភាព មិត្តភាព កាន់តែល្អប្រសើរថែមទៀត ។
ការប្រកួតនេះ មិនផ្ដោតលើលទ្ធផលឈ្នះ-ចាញ់នោះទេ តែត្រូវគោរពតាមលក្ខខណ្ឌកីឡា ដែលត្រូវអនុវត្តតាមគោលការណ៍ Fair-Play មានន័យថា លេងអស់ពីសមត្ថភាព ប្រកបដោយយុត្តិធម៌ និងការយោគយល់ខ្ពស់លើទីលាន។ ប៉ុន្ដែអ្វីដែលជាគោលដៅសំខាន់ គឺការរឹតចំណងមិត្តភាព សាមគ្គីភាព និងទំនាក់ទំនងកាន់តែល្អប្រសើរ ក្រោយ បញ្ចប់ការប្រកួត និងបង្កើតនូវភាពសប្បាយរីករាយឲ្យមហាជន ដែលបានទស្សនាផ្ទាល់ និងទស្សនាតាមការផ្សាយផ្ទាល់ក្ដី បានសប្បាយរីករាយ និងអបអរសាទរទាំងអស់គ្នា។