ភ្នំពេញ៖ 

នារីវ័យក្មេងម្នាក់ ជិះម៉ូតូស្កុបពី លឿនខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុកនិង   រ៉ឺម៉កម៉ូតូដែលជិះបត់ឆ្លងផ្លូវ បណ្ដាលឲ្យរងការខូចខាតម៉ូតូ និងមនុស្សរងរបួសតិចតួច  ។ 

ហេតុការណ៍នេះ បានកើតឡើងនៅទៅវេលាម៉ោង១និង៣០នាទីយប់ថ្ងៃទី៣ខែមិនាឆ្នាំ២០២៥ តាមបណ្ដោយផ្លូវ១៩៩សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ  ។  

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថាមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បានជិះម៉ូតូសណ្តោងរ៉ឺម៉កចេញពីឃ្លាំងបន្លែមួយកន្លែងតាមបណ្ដោយផ្លូវ១៩៩ទិសដៅពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុ អ្នកបើកម៉ូតូសណ្តោងរ៉ឺម៉ក បានបួងចង្កូតឆ្លងផ្លូវបំរុងបត់ត្រលប់ក្រោយវិញ ហើយ គាប់ជួនពេលនោះ ក៏ស្រាប់តែមាននារី វ័យក្មេងម្នាក់ បានជិះម៉ូតូម៉ាក ហុងដាស្កុបពី ពណ៌ស លាយផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 1LH 6544 បានជិះធ្វើដំណើរតាមបណ្ដោយផ្លូវ១៩៩ ទិសដៅបញ្ច្រាសគ្នាពីកើតទៅលិច ជាន់ហ្រ្វាំងមិនទាន់ក៏ជ្រុលទៅបុកនិងរ៉ឺម៉កម៉ូតូយ៉ាងពេញទំហឹង បណ្ដាលឲ្យម៉ូតូខ្ទេចផ្នែកខាងមុខ ព្រមទាំងធ្វើឲ្យមនុស្ស រលាត់ដៃជើងនិងផ្ទៃមុខ។ 

ដោយឡែក ខាងរ៉ឺម៉កម៉ូតូវិញ មិនមានការរងការខូចខាត និងមនុស្សរងរបួសនោះទេ  ។ ករណីនេះផងដែរ ភាគីទាំងពីរទាំងសងខាង បានសម្របសម្រួលគ្នាដោយខាងម៉ូតូស្កុបពីទាមទារសំណង៤០០ដុល្លារ តែខាងរ៉ឺម៉កម៉ូតូថា អត់មានលុយសងនោះទេ   ។ 

ក្រោយពេលកើតហេតុ សមត្ថកិច្ចសម្រេចវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីរង់ចាំដំណោះស្រាយនៅពេលក្រោយជាបន្តទៀត៕