ប្រធានាធិបតីប្រទេសអ៊ុយក្រែន ហ្សេលេនស្គី បាននិយាយថា លោកប្រធានាធិបតីប្រទេសរុស្ស៊ី ពូទីន គឺជាអ្នកបន្ត និងអូសបន្លាយសង្រ្គាម។ ថ្លែងនៅក្នុងសុន្ទរកថាប្រចាំថ្ងៃ លោក ហ្សេលេនស្គី បានបន្តថា លោកបានពិភាក្សាជាមួយលោកប្រធានាធិបតីប្រទេសបារាំង ម៉ាក្រុង ដើម្បីសម្របសម្រួលតួនាទីរបស់ពួកគេ មុនពេលការសន្ទនាដែលបានគ្រោងទុករវាងលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងលោកប្រធានាធិបតី ពូទីន នៅថ្ងៃអង្គារនេះ។