យោងតាមប្រភពព័ត៌មានពីមន្ត្រីក្នុងតំបន់បានឲ្យដឹងថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី បានបង្កការខូចខាតយ៉ាងខ្លាំងដល់ហេដ្ឋារចនាសម្ព័ន្ធថាមពលនៅក្នុងទីក្រុងកំពង់ផែសមុទ្រខ្មៅ អូដេសា របស់ប្រទេសអ៊ុយក្រែនកាលពីថ្ងៃចន្ទ ទី3 ខែមីនា ដែលបណ្តាលឲ្យមានការដាច់ចរន្តអគ្គិសនីទូទាំងក្រុង និងកាត់ផ្តាច់ប្រពន្ធ័កំដៅ។ លោអភិបាលក្រុង លោក ហេនណាឌី ទ្រូខាណូហ្វ បាននិយាយថា ការវាយប្រហារដោយយន្តហោះដ្រូន បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពល ដោយបានបំផ្លាញរោងចក្រថាមពលចំនួនបី ព្រមទាំងជំរុញឲ្យក្រុមមន្ត្រីបច្ចេកទេស ធ្វើការយ៉ាងខ្លាំងដើម្បីស្វែងរកប្រភពថាមពលជំនួស។