កណ្តាល៖
ជាករណីគ្រោះថ្នាក់ការងារ ដោយកម្មករសំណង់ម្នាក់ បានឡើងចងជន្ទាអគារ កម្ពស់ ៧ ម៉ែត្រ បានដាច់ខ្សែលួសធ្លាក់ចុះមកក្រោម បណ្តាលអោយស្លាប់បាត់បង់ជីវិត ដែលហេតុការណដ៏អកុសលនេះ^បានកើតឡើងកាលពីវេលាម៉ោង០៨និង០០នាទីថ្ងៃទី២៤ ខែមីនាឆ្នាំ២០២៥ នៅចំណុច ការដ្ធានសាងសង់ផ្ទះក្នុងបុរីឡេងណាវ៉ាត្រា ស្ថិតនៅក្នុងភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ។
ប្រភពពីសមត្ថកិច្ចមូលដ្ធានបានអោយដឹងថា÷ជនរងគ្រោះមានឈ្មោះ ផូ សុគា ភេទប្រុសអាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅ ស្នាក់នៅក្នុង ទីតាំងកើតហេតុ ។
នៅវេលាកើតហេតុ ជនរងគ្រោះ បានឡើងទៅចងដែកធ្នឹមដំបូលផ្ទះ ដើម្បីត្រៀមចាក់ ធ្នឹម ជាមួយកម្មករផ្សេងទៀត ចៃដន្យក៏ដាច់ខ្សែលួសរងគ្រោះធ្លាក់ពីលើអន្ទា កម្ពស់០៧ម៉ែត្រ មកដី បណ្តាលអោយត្រូវផ្នែកក្បាល ធ្ងន់ធ្ងរ និង ហូរចេញតាមរន្ធច្រមុះ ស្លាប់ភ្លាមៗ ។ ពេលនោះកម្មករ ក៏បានរាយការណ៏ទៅមេការ និង សមត្ថកិច្ចមូលដ្ធានភ្លាមៗផងដែរ ។
ក្រោយទទួលបានសេចក្តីរាយការណ៍ សមត្ថកិច្ចជំនាញស្រុក សហការជាមួយ មេប៉ុស្តិ៍ លោកគ្រូពេទ្យ និងអាជ្ញាធរ ចុះដល់កន្លែងកើតហេតុ ដើម្បីពិនិត្យសពជនរងគ្រោះ ដោយលទ្ធផលទទួលបាន គឺ សព មានស្នាមព្រោកក្បាលធ្ងន់ធ្ងរ មានហូរឈាម និងខួរចេញតាមរន្ធច្រមុះ ។
តាមការសន្និដ្ធានរបស់ជំនាញនិងលោកគ្រូពេទ្យ គឺជនរងគ្រោះពិតជាបានស្លាប់ដោយធ្លាក់ពីលើ អគារខ្ពស់រងគ្រោះធ្ងន់ធ្ងរ រហូតបាត់បង់ជីវិត ។ សពជនរងគ្រោះ ត្រូវបានប្រគល់ឲ្យឈ្មោះ វ៉ាន់ ម៉ៅ ត្រូវជាបងជីដូនមួយ យកទៅធ្វើបុណ្យតាមប្រពៃណី៕