យោងតាមប្រភពពីទូរទស្សន៍រដ្ឋកូរ៉េខាងជើង បានរាយការណ៍នៅថ្ងៃសុក្រ ទី21 ខែមីនានេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានត្រួតពិនិត្យការបាញ់សាកល្បងប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះចុងក្រោយបង្អស់របស់ប្រទេស។ លោក គីម បានកោតសសើរក្រុមការងារ និងបាននិយាយថា ការបាញ់សាកល្បងនេះ អាចបញ្ជាក់បានថា ប្រព័ន្ធគ្រាប់មីស៊ីលថ្មីនេះ មានប្រសិទ្ធភាពខ្ពស់ និងអាចធ្វើការឆ្លើយតបទៅនឹងការវាយប្រហារណាមួយដែលអាចកើតមានឡើង។