ដូចបងប្អូនជនរួមជាតិបានជ្រាបហើយថា សព្វថ្ងៃសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានប្រែមុខមាត់ថ្មី មានស្ន្ទុះការគាំទ្រ មានការប្រកួតច្រើនសង្វ្រៀន ការកើនឡើងនូវប្រាប់ចំណូលរបស់កីឡាករ កីឡាការិនី ការចេញទៅទៅប្រកួតលើឆាកអន្តរជាតិជាច្រើន គឺក្រោមការដឹកនាំរបស់ឯកឧត្តម ខូវ ឆាយ ដែលជាប្រធានសហព័ន្ធវ័យក្មេង ព្រមទាំងមានចំណេះដឹងខ្ពស់ទាំងការទំណាក់ទំនង ការគ្រប់គ្រងរដ្ឋបាល នឹងការដឹកនាំជាដើម។

គិតត្រឹមថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ គឺជាថ្ងៃគម្រប់ខួប១ឆ្នាំនៃការកាន់តួនាទីជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរពោល គឺឯកឧត្តម ខូវ ឆាយ ត្រូវាទទួលកាន់តួនាទីជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ បន្ទាប់ពីប្រធានចាស់ ឯកឧត្តម តែម មុឺន ប្រកាសចូលនិវត្តន៍ដោយសារបញ្ហាសុខភាព ហើយឯកឧត្តម ខូវ ឆាយ ក៏បានរៀបចំប្រព័ន្ធដឹកនាំថ្មី កែប្រែចំនុចខ្វះខាតមួយចំនួនព្រមទាំងចុះជួប ធ្វើការផ្ទាល់ដល់ក្លិបប្រដាល់តាមបណ្ដាខេត្តនានាផងដែរ។

ជាពិសេសរយៈមួយឆ្នាំនេះ ឯកឧត្តម ខូវ ឆាយ បានដឹកនាំគុនខ្មែរឲ្យមានសកម្មភាពខ្លាំងខ្លាមានការប្រកួតច្រើនសង្វ្រៀនពីមួយសប្ភាហ៍ទៅមួយសប្ភាហ៍ ព្រមទាំងបាននាំយកគុនខ្មែរទៅប្រកួត និងផ្សព្វផ្សាយគុនខ្មែរ ក្រៅស្រុកជាច្រើនលើកមិនថាកម្រិតអាស៊ី និងសកលលោកនោះទេ ក្រោមកិច្ចសហការគ្នាយ៉ាងស្អិតរមួតជាមួយបណ្ដាដៃគូឧបត្តម្ភនានា ។

 នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ ក្លិបប្រដាល់គុនខ្មែរថ្មីមួយបានផុសចេញជារូបរាង ដោយមានឈ្មោះថា ក្លឹបប្រដាល់ ប្រាក់ រិទ្ធី គុនខ្មែរ ស្ថិតក្នុងភូមិទួលល្វៀង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ដែលបានសាងសងឡើងដោយប្រើប្រាស់ថវិកាមូលនិធិ "យើងរួមគ្នាលើកស្ទួយជួយគុនខ្មែរ" ដែលផ្តួចផ្តើមដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  ហើយក្លឹបនេះ នឹងបណ្ដុះបណ្ដាលធនធានថ្នាលកីឡាករ កីឡាការិនី ជាច្រើនដើម្បីត្រៀមការប្រកួតនានា ទាំងកម្រិតជាតិអន្តរជាតិ ត្រូវបាន សម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវ ការក្រោមអធិបតីភាព ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងឯកឧត្តម ផេង សិទ្ធិ អភិបាលរងខេត្ត ជាតំណាងឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ព្រមជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ខេត្តស្រុក ប្រជាពករដ្ឋ គ្រូបង្វឹក កីឡាករ កីឡាការិនីជាច្រើនរូបទៀតចូលរួម។

បើតាមគម្រោង នៅមានក្លឹបប្រដាល់ជាច្រើនទៀតបាននឹងកំពុងតែសាងសង ទាំងនៅខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តកំពង់ចាម ខេត្តកណ្ដាលជាដើម បន្ទាប់ពីឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានចុះជួបសួរសុខទុក្ខផ្ទាល់ដល់ក្លឹបប្រដាល់ទាំងអស់ក្នុងប្រទេសកម្ពុជារួចមក។