ភ្នំពេញ៖
ជនសង្ស័យជាក្រុមក្មេងទំនើងរហ័សនាមក្រុមឬស្សីកែវ (RSK) ត្រូវបានកម្លាំងនគរបាលខណ្ឌឬស្សីកែវ តាមស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ចំនួន ៥នាក់ ក្នុងចំណោមបក្សពួកចំនួន ៨នាក់ ដែលបានធ្វើសកម្មភាពបង្កហិង្សា កាប់បំផ្លាញម៉ូតូកាលពីវេលាម៉ោង៣និង១៧នាទីភ្លឺ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥នៅចំនុចផ្លូវបេតុង ក្រុម៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
ជនសង្ស័យដែលត្រូវឃាត់ខ្លួន៖ ១-ឈ្មោះ ម៉ សីហា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ កម្មកររោងចក្រ, ២-ឈ្មោះ ថុន ប៊ុនផាត ភេទប្រុស អាយុ១៧ឆ្នាំមុខរបរ ដឹកជញ្ជូន ,
៣-ឈ្មោះ បូរិន រ៉ុងនិត ភេទប្រុស អាយុ១៧ឆ្នាំមុខរបរ កម្មកររោងចក្រ,៤-ឈ្មោះ តេង ហ្សាក់ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ កម្មកររោងចក្រ, ៥-ឈ្មោះ រ៉េន ចន ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ កម្មកររោងចក្រ។
តាមនគរបាល បានឲ្យដឹងថា ជនសង្ស័យទាំង៥នាក់ក្នុងចំណោមបក្សពួកចំនួន៨នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌឫស្សីកែវ ធ្វើការស្រាវជ្រាវហើយឈានទៅឃាត់ខ្លួនជាបន្តបន្ទាប់កាលពីល្ងាចថ្ងៃទី ១៧ខែមីនាឆ្នាំ ២០២៥ នៅចំណុចកោះពេជ្រនិងនៅស្រុកទ្រាំង ខេត្តតាកែវ ៕