កែប៖
នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២០ ខែមិនា ឆ្នាំ២០២៥ វេលាម៉ោង១៥:៤០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តនិងម៉ូតូ ទិសដៅស្របគ្នាពីកើតទៅលិច លើផ្លូវជាតិលេខ ៣៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៩-២០ ត្រង់ចំណុចផ្លូវបេតុងក្រោយវត្តកែវក្រសាំង ស្ថិតនៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ។
ភាគីរថយន្តម៉ាក TOYOTA ALPHARD ពណ៌ស ផលិតឆ្នាំ ២០២០ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 2E-6988 បើកបរដោយឈ្មោះ ទ្រី រតនៈ ភេទ ប្រុស អាយុ ២២ឆ្នាំ មុខរបរ បើកបររថយន្ត មានស្រុកកំណើត ឃុំអូសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ បច្ចុប្បន្ន រស់នៅភូមិអូរដូង ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប (គ្មានរបួស) ។ រីឯអ្នករួមដំណើរ ១ នាក់ ជនជាតិចិន ពុំមានរងរបួស ។
ពេលបើកមកដល់ចំណុចកើតហេតុខាងលើ រថយន្តបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បណ្តាលអោយបុកពីក្រោយម៉ូតូម៉ាក ហុងដា C125 ពណ៌ខ្មៅ ផលិតឆ្នាំ ២០២០ ពាក់ផ្លាកលេខ កំពត 1R-3973 បណ្ដាលអោយដួលរងរបួសអ្នកបើកបរម៉ូតូឈ្មោះ ធី សាទាន ភេទ ប្រុស អាយុ ១៤ ឆ្នាំ មុខរបរសិស្ស រស់នៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប (រងរបួសធ្ងន់) ពាក់មូរសុវត្ថិភាព ។ ចំណែកអ្នករួមដំណើរឈ្មោះ យាម ណាត់ ភេទ ប្រុស អាយុ ១៤ ឆ្នាំ មុខរបរសិស្ស រស់នៅភូមិកែវក្រសាំង សង្កាត់កែប ក្រុងកែប ខេត្តកែប រងរបួសធ្ងន់ ពុំមានពាក់មួកសុវត្ថិភាព ។
ក្រោយពេលកើតហេតុ ជនរងគ្រោះខាងលើ ត្រូវបានកម្លាំងនគរបាលសហការជួយបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជន សម្រាកព្យាបាលនិងសម្ភព សុខុមាលកែប ភូមិដំណាក់ចង្អើរ ដោយស្ថានភាពអ្នករួមដំណើរឈ្មោះ យាម ណាត់ ខាងលើ រងរបួសធ្ងន់គ្រូពេទ្យ ក៏បញ្ជូនបន្តទៅមន្ទីរពេទ្យខេត្តកំពត ក៏បានស្លាប់។
ចំពោះវត្ថុតាង រថយន្តនិងម៉ូតូទាំង២គ្រឿង ត្រូវបានយកមករក្សាទុកបណ្ដោះអាសន្ននៅអធិការនគរបាលក្រុងកែប ចំណែកអ្នកបើកបរ បានហៅមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងកែប៕