រាជធានីភ្នំពេញ ៖
ករណីឃាតកម្មដែលជនជាតិចិនសម្លាប់នារីខ្មែរជាសង្សារ រួចយកសពទៅកប់ ទាំងអាក្រាតកាយនិងដៃចងស្លាបសេកកាលពីប៉ុន្មានថ្ងៃមុននោះ មូលហេតុគឺដោយសារតែ នាងរងគ្រោះបានដឹងរឿងសម្ងាត់របស់ជនសង្ស័យច្រើនពេក ប៉ុន្តែពុំដឹងថាជារឿងសម្ងាត់ អ្វីនោះទេ ។
រហូតមកដល់ពេលនេះសមត្ថកិច្ចបានចាប់ឃាត់ខ្លួនជនសង្ស័យដែលជាជនជាតិចិនបាន ចំនួន២នាក់ហើយ ក្នុងនោះម្នាក់គឺជាសង្សាររបស់នារីរងគ្រោះ ហើយនៅសល់ម្នាក់ទៀត ដែលជាអ្នករៀបចំគម្រោងការសម្លាប់ កំពុងរត់គេចខ្លួននៅឡើយ ។
ជនសង្ស័យទី១,ឈ្មោះ CHEN CONG ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន កាន់លិខិត ឆ្លងដែនលេខ EM2676148 ឃាត់ខ្លួននៅត្រង់ចំណុច អាគារព្រីនស៍ ស្ថិតនៅក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាសង្សារនារីរងគ្រោះ ។ ទី២,ឈ្នោះ LI HAOHAO ភេទប្រុស ជនជាតិចិន អាយុ៣៤ឆ្នាំ កាន់លិខិតឆ្លងដែនលេខ EB2013601 ឃាត់ខ្លួននៅត្រង់ចំណុចស្ពានអាកាសសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ចំណែកទី៣, ឈ្មោះ YANG KAIXIN ភេទប្រុស អាយុ២៦ឆ្នាំ ជានជាតិចិន កាន់លិខិត ឆ្លងដែនលេខEL4710161 ជាអ្នករៀបចំគម្រោងសម្លាប់កំពុង រត់គេចខ្លួន ។
ក្រោយពីសមត្ថកិច្ចធ្វើការសាកសួរ ជនសង្ស័យទាំងពីរនាក់បានសារភាពថា ពួកខ្លួនពិតជា បានចូលរួមក្នុងសកម្មភាពសម្លាប់នារីរគ្រោះខាងលើពិតមែន កាលពីយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមាន ឈ្មោះ YANG KAIXIN ភេទប្រុស អាយុ២៦ឆ្នាំ ជាជនជាតិចិន កាន់លិខិតឆ្លងដែនលេខEL4710161(រត់គេចខ្លួន) ជាអ្នករៀបចំគម្រោងសម្លាប់ មូលហេតុដោយសារតែនារីរងគ្រោះបានដឹងរឿងសម្ងាត់របស់ពួកខ្លួន ។
សូមរម្លឹកផងដែរថា កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី០១ ខែមិនា ឆ្នាំ២០២៥ មានហេតុ ការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលនារីខ្មែរម្នាក់ជាបុគ្គលិកអនឡាញ ត្រូវបាន បុរសជនជាតិចិនម្នាក់ដែលជាសង្សារសម្លាប់ រួចយកសាកសពទៅកប់ទាំងអាក្រាតកាយ និងចងស្លាបសេកនៅក្នុងដីឡូត៌មួយកន្លែងជាប់ផ្លូវ៦០ម៉ែត្រ ក្នុងភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
នារីរងគ្រោះឈ្មោះ ហេង សៀវលី អាយុ១៨ឆ្នាំ មុខរបរបុគ្គលិកអនឡាញស្នាក់នៅអគារ ខុនដូរ នៅក្នុងរាជធានីភ្នំពេញ និងមានស្រុកកំណើតភូមិឫស្សីស្រុកខាងលិច ឃុំធ្លក ស្រុក កំពង់ត្រាច ខេត្តកំពត៕