កណ្ដាល៖ 

ខឹងខុសខឹងខាតខឹង និយាយប្ដីឱ្យបន្តិចបន្តួច ក៏យកកន្ត្រៃកាត់ព្រុយក្រណាត់ចុងស្រួចចាក់ បណ្ដាលឱ្យរងរបួស ត្រូវសមត្ថកិច្ចក្រុងតាខ្មៅឃាត់ខ្លួនថ្ងៃទី២៥ ខែ មីនា ឆ្នាំ២០២៥ វេលាម៉ោង១១និង០០នាទីចំណុចនៅផ្ទះជនរងគ្រោះភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅខេត្តកណ្តាល។

ជនរងគ្រោះមានឈ្មោះ ឆឹង ស្រេង ភេទស្រី អាយុ៦៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល មានមុខរបរ÷នៅផ្ទះ ហើយ មានរបួសត្រង់ពោះ១កន្លែង។ ចំណែកជនសង្ស័យ មានឈ្មោះ រត្ន័ គោ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅខេត្តកណ្តាល មានមុខរបរ÷មិនពិតប្រាកដ។

បើតាមសមត្ថកិច្ច បានឲ្យដឹងថាកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១១និង០០នាទី ជនរងគ្រោះកំពុងតែនៅផ្ទះម្នាក់ឯង ពេលនោះ ជនសង្ស័យឈ្មោះ រ័ត្ន គោ ជាចៅសាច់ដទៃគ្មានទីពឹង ត្រូវបានជនរងគ្រោះយកមកចិញ្ចឹម។ ពេលនោះ ត្រូវបានជនរងគ្រោះស្តីបន្ទោសឲ្យបន្តិចបន្ទួច ក៏មានចិត្តខឹងគុំគួន ឆ្លៀតពេលប្តីជនរងគ្រោះមិននៅផ្ទះ បានមកគោះទ្វារហៅជនរងគ្រោះយាយៗ ដោយដៃមានកាន់កន្ត្រៃកាត់ព្រុយក្រណាត់នៅនិងដៃ។

ពេលនោះជនរងគ្រោះបានបើកទ្វារ ស្រាប់តែជនសង្ស័យបានយកកន្ត្រៃចាក់ទៅលើជនរងគ្រោះ១កន្ត្រៃត្រូវចំ ពោះ បណ្តាលឲ្យមុតពោះហូរឈាម។ ពេលនោះ ជនសង្ស័យបានរត់គេចខ្លួនបាត់។ ក្រោយពេលកើតហេតុ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្ត៍នគរបាលសង្កាត់រកាខ្ពស់ ឲ្យជួយស្រាវជ្រាវរកជនសង្ស័យ រហូតដល់ថ្ងៃទី២៥ ខែ មីនា ឆ្នាំ២០២៥ កំលាំងប៉ុស្តិ៍ធ្វើការស្រាវជ្រាវ រកឃើងជនសង្ស័យ ក៏បានឃាត់ខ្លួនយកមកសួរនាំនៅប៉ុស្តិ៍សាកសួរកសាងសំណុំរឿងតាមនិតិវិធី។

បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ៕