ក្រុមហួរទីអះអាងវាយប្រហារលើនាវាផ្ទុកយន្តហោះរបស់អាមេរិក

International • March 26, 2025
ក្រុមហួរទីអះអាងវាយប្រហារលើនាវាផ្ទុកយន្តហោះរបស់អាមេរិក

ក្រុមហួរទីរបស់ប្រទេសយេម៉ែនបានអះអាងថាបានវាយប្រហារលើនាវាចម្បាំង និងនាវាផ្ទុកយន្តហោះរបស់សហរដ្ឋអាមេរិកនៅសមុទ្រក្រហម ក៏ដូចជាគោលដៅយោធាក្នុងប្រទេសអ៊ីស្រាអែល។ អ្នកនាំពាក្យយោធារបស់ក្រុម លោក យ៉ាយ៉ា សារី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងមីស៊ីល យន្តហោះគ្មានមនុស្សបើក និងកងកម្លាំងទ័ពជើងទឹក បានធ្វើប្រតិបត្តិការយោធារួមគ្នាមួយ សំដៅលើនាវាចម្បាំងនៅក្នុងសមុទ្រក្រហម ដោយប្រតិបត្តិការនេះ បានកំណត់គោលដៅលើនាវាផ្ទុកយន្តហោះ យូអែសអែស ហារី ទ្រូមែន (USS Harry Truman) របស់សហរដ្ឋអាមេរិក ដែលចាប់ផ្តើមការឈ្លានពានប្រឆាំងនឹងក្រុមហួរទី។ ទន្ទឹមនឹងនេះ នៅក្នុងប្រតិបត្តិការដាច់ដោយឡែកមួយទៀត កងកម្លាំងទ័ពអាកាសជាមួយនឹងយន្តហោះគ្មានមនុស្សបើក បានកំណត់គោលដៅវាយប្រហារលើយោធាអ៊ីស្រាអែលក្នុងទីក្រុង តែល អាវីហ្វ ដែលការវាយប្រហារនេះ ធ្វើឡើងជាផ្នែកនៃការគាំទ្ររបស់ក្រុមហួរទីសម្រាប់ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា។






x Enlarged Image