កំពង់ស្ពឺ ៖ 

ជនសង្ស័យចំនួន២នាក់ត្រូវបានបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកសាងសំណុំរឿងចាត់ការបន្តតាមនិតិវិធី ខណៈដែលធ្វើសកម្មភាពយកកាំបិតផ្គាក់ជិះម៉ូតូតាមផ្លូវសាធារណៈ។

ការបញ្ជូនខ្លួនក្រុមជនសង្ស័យកាលពីល្ងាចថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ដោយអនុវត្តតាមបទបញ្ជារបស់ លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ។

សូមរំលឹកផងដែរថា កាលពីរសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសាមគ្គីមុនីជ័យ បានធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់(ករណីក្មេងទំនើង) ស្ថិតនៅចំនុចភូមិក្រាំងចេក ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ។

ជនសង្ស័យទី១មានឈ្មោះ ជាតិ ចលនា ភេទប្រុស មានទីលំនៅភូមិសំពៅ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងជនសង្ស័យទី២ឈ្មោះ សុទ្ធ សារាជ ភេទប្រុស មានទីលំនៅភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ដោយចាប់យកវត្ថុតាងរួមមាន៖ កាប់បិទផ្គាក់ដងវែងចំនួន ០១ដើម,ម៉ូតូ០១គ្រឿង និងទូរស័ព្ទមួយគ្រឿង។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញ នៃបញ្ជាការ ដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕