រាជធានីភ្នំពេញ ៖ 

បុរសម្នាក់ បានស្ទុះទៅវាយលោកតា ដែលជាអ្នកធាក់ស៊ីក្លូ សម្រាកនៅក្រោមសំយ៉ាបផ្ទះពលរដ្ឋ ចំផ្ទៃមុខ បណ្តាលឲ្យមានស្នាមរបួសស្រាល ផ្អើលដល់សមត្ថកិច្ចខណ្ឌ៧ មករា ចុះមកជួយអន្តរាគមន៍ភ្លាមៗ។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះដែរ ស្ថិតនៅតាមបណ្ដោយផ្លូវ១៣៩ សង្កាត់ អូរឫស្សី ទី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ វេលាម៉ោង១០:១៥នាទីយប់ ថ្ងៃទី០៤ ខែមីនា ឆ្នាំ ២០២៥។

បើតាមការបញ្ជាក់ពីលោកតាធាក់ស៊ីក្លូ ជាជនរងគ្រោះ បានឲ្យដឹងថានៅមុនពេលកើតហេតុ រូបគាត់ បានដើថ្មើរជើងទៅទិញអីហូបបន្តិច នៅម្តុំជិតផ្សារឌុយមិច ក្រោយមក ក៏ត្រឡប់មកវិញ រួចឡើងទៅសម្រាកនៅលើស៊ីក្លូវិញ។ ភ្លាមនោះដែរ ស្រាប់តែមានបុរសជាជនបង្កនៅអង្គុយក្បែនោះ ដើរមកសំដៅលោកតា រួចវាយមួយដៃចំផ្ទៃមុខខាងឆ្វេង 

បណ្តាលឲ្យរងរបួសស្រាលដោយពុំដឹងពីមូលហេតុ ពេលនោះដែរ ក៏មានបងប្អូនក្បែរនោះ ជួយ រួចទាក់ទងទៅសមត្ថកិច្ចឲ្យចុះមកជួយអន្តរាគមន៍ភ្លាមៗផងដែរ។

បន្ទាប់ពីសមត្ថកិច្ចមូលដ្ឋានចុះមកដល់ ក៏បានឃាត់បុរសជាជនដៃដល់ រួចឲ្យធ្វើការសម្របសម្រួលគ្នាជាមួយនិងលោកតាធាក់ស៊ីក្លូ ដោយបុរសរូបនោះ លើកដៃសំពះសុំទោសទៅលើលោកតា ក៏សុំបញ្ចប់រឿងត្រឹមនិងតែម្តង៕