លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បាននិយាយថា លោក "និយាយលេងសើចទេ" នៅពេលដែលលោកប្រកាសថា លោកអាចដោះស្រាយវិបត្តិនៅប្រទេសអ៊ុយក្រែនក្នុងរយៈពេលត្រឹមតែ 24 ម៉ោងប៉ុណ្ណោះនោះ។ នៅក្នុងបទសម្ភាសមួយលោក ត្រាំ បានសារភាពថា លោក និយាយរាងលើសបន្តិច អំពីការបញ្ចប់សង្រ្គាមនៅប្រទេសអ៊ុយក្រែន ខណៈដែលលោកបានបកស្រាយថា "អ្វីដែលខ្ញុំចង់និយាយនោះ គឺខ្ញុំចង់ដោះស្រាយវិបត្តិនេះ ហើយខ្ញុំគិតថា ខ្ញុំនឹងអាចជោគជ័យ តែវាអាចជា "ដំណឹងដ៏អាក្រក់សម្រាប់ពិភពលោក" ប្រសិនបើលោកប្រធានាធិបតីរុស្ស៊ី ពូទីន មិនយល់ព្រមលើសំណើរបទឈប់បាញ់។ គួរបញ្ជាក់ផងដែរថា លោកប្រធានាធិបតី ត្រាំ កំពុងព្យាយាមឈ្នះការគាំទ្ររបស់លោកប្រធានាធិបទី ពូទីន សម្រាប់សំណើបទឈប់បាញ់រយៈពេល 30 ថ្ងៃ ដែលអ៊ុយក្រែនបានទទួលយកកាលពីសប្តាហ៍មុន។