កំពង់ស្ពឺ៖
សង្ស័យរឿងប្រច័ណ្ឌ មនុស្សស្រលាញ់ភេទដូចគ្នា ០២នាក់ បានដេកស្លាប់នៅក្នុងថ្លុកឈាម បង្កឱ្យមានការភ្ញាក់ផ្អើល នៅចំណុចខ្នងទំនប់អូរត្រែង ស្ថិតក្នុងភូមិស្វាយ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ហេតុការណ៍ចាក់សម្លាប់គ្នាសង្ស័យរឿងប្រច័ណ្ឌនេះ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ ។
មន្ត្រីនគរបាល បាននិយាយឲ្យដឹងថា ជនរងគ្រោះទី០១- មានឈ្មោះប៉ូច ផាន់នី ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរជាងកាត់សក់ រស់នៅភូមិស្វាយ ឃុំព្រៃញាតិ ស្រុកគងពិសី និង ទី០២- មានឈ្មោះ ផាន់ ណា ភេទប្រុស អាយុប្រហែល៣៥ឆ្នាំមុខរបរជាងកាត់សក់ មានស្រុកកំណើនៅខេត្តបាត់ដំបង ហើយបច្ចុប្បន្នស្នាក់នៅ ភូមិស្វាយ ឃុំព្រៃញាតិ ស្រុកគងពិសី ដេកស្លាប់ក្នុងថ្លុកឈាមទាំងពីរនាក់ សង្ស័យជាករណី ភ្លើងប្រច័ណ្ឌ ។
មន្ត្រីនគរបាល បានបន្តទៀតថា ជនរងគ្រោះទាំងពីរនាក់ ស្រលាញ់ភេទដូចគ្នា រយ:ពេលជាងមួយឆ្នាំមកហើយ រីឯ សពជនរងគ្រោះទាំងមាន ស្លាកស្នាមត្រង់បំពង់ករ។
បច្ចុប្បន្ន សមត្ថកិច្ចនគរបាលជំនាញ កំពុងធ្វើការពិនិត្យសាកសព នឹងប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕