ថ្លែងនៅក្នុងវេទិកាអាកទិកអន្តរជាតិ លោកប្រធានាធិបតីប្រទេសរុស្ស៊ី ពូទីន បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី27 ខែមីនាថា ប្រទេសរុស្ស៊ីនឹងដាក់ពង្រាយកងកម្លាំងយោធាបន្ថែមទៀត ទៅកាន់តំបន់អាក់ទិក ដើម្បីការពារផលប្រយោជន៍របស់ខ្លួន។ លោកបានបន្តថា ប្រទេសរុស្ស៊ីមានការព្រួយបារម្ភថា "បណ្តាប្រទេសសមាជិកអង្គការណាតូ កំពុងបង្កើនភាពតានតឹងនៅក្នុងតំបន់នេះ ដែលអាចជំរុញឲ្យមានជម្លោះកើតឡើង" ហើយប្រទេសរុស្ស៊ី កំពុងតាមដានស្ថានការណ៍ និងរៀបចំការឆ្លើយតប។