ភ្នំពេញ៖ 

ចោរស្ទាវ២នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទពីអ្នកសិល្បៈម្នាក់ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១៨និង២០នាទីល្ងាចនៅតាមផ្លូវលេខ២១៧ មុខរោងចក្រស្រាបៀរកម្ពុជា ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្រោយពេលឆក់បានសម្រេច បានជិះម៉ូតូគេចខ្លួន ក៏ទៅជួបនគរបាលប៉ុស្តិ៍ដង្កោកំពុងល្បាតតាមផ្លូវខាងលើ ក៏ត្រូវនគរបាលដេញតាមចាប់ខ្លួន បានទាំង២នាក់ភ្លាមៗ រួចនាំទៅសាកសួរនិងចាត់ការតាមច្បាប់តែម្ដង ។

ជនសង្ស័យទី១/ឈ្មោះ ដាវ សាន់ឆាយ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ទី២/ឈ្មោះ ផល សុវណ្ណារ៉ា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ សិស្ស មានទីលំនៅ ភូមិក្រពើហា ឃុំព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ 

សមត្ថកិច្ចនគរបាល ក៏បានដកហូតម៉ូតូម៉ាក HONDA DREAM C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CS-0869 ១គ្រឿង និងទូរស័ព្ទដៃម៉ាក I Phone ១២Pro Max ពណ៌ខៀវ០១គ្រឿង ។ ចំណែកជនរងគ្រោះឈ្មោះ ជឹម ជឿន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ សិល្បៈករ នៅស្ថាយនីទូរទស្សន៍និងវិទ្យុបាយ័ន មានទីលំនៅផ្ទះលេខ១៣៧  ផ្លូវលេខ០២  ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ៕