ក្រុងកំពង់ឆ្នាំង ៖ 

ក្រោយយកសំណាក ពីសត្វមាន់ឈឺនិងងាប់ ទៅពិនិត្យ បានរកឃើញថាសត្វមាន់ទាំងនោះ បានកើតជំងឺផ្ដាសាយបក្សី ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៦ល្ងាចថ្ងៃទី៤ ខែមីនាឆ្នាំ ២០២៥ នៅក្នុងភូមិភូមិឡទឹកត្រី សង្កាត់កំពង់ឆ្នាំងុំក្រុងកំពង់ឆ្នាំង។ 

បើយោងតាមរបាយការណ៍របស់មន្ត្រីការិយាល័យផលិតកម្មនិងបក្សសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថាកាលពីថ្ងៃទី ២៨ ខែកុម្ភៈឆ្នាំ ២០២៥ មានសត្វមាន់ឈឺនឹងងាប់ នៅភូមិឡទឹកត្រី  ។

បន្ទាប់មក មន្ត្រីជំនាញ បានយកសំណាកពីសត្វមាន់ចំនួន២ក្បាល ទៅពិនិត្យនៅវិទ្យាស្ថានស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីពិនិត្យរកមេរោគជំងឺឆ្លងបក្សីជាពិសេសជំងឺផ្តាសាយបក្សី។  ជាលទ្ធផលដែលទទួលបានមកវិញនៅល្ងាច ថ្ងៃទី៤ខែមីនា ២០២៥ ខាងការិយាល័យទទួលបានលទ្ធផលពីអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ថា សត្វទាំងនោះឆ្លងជំងឺផ្ដាសាយបក្សី។

ក្រោយទទួលបានលទ្ធផលបែបនេះ មន្ត្រីជំនាញ បានប្រមូលព័ត៌មានពីអ្នកចិញ្ចឹមមាន់ នៅភូមិឡ សរុប ១៥ គ្រួសារ ដែលមានមាន់ទាំងតូចទាំងធំសរុប១១៧ ក្បាល ក្នុងនោះគ្រួសារដែលមានមាន់ឈឺចំនួន ៦ គ្រួសារ មាន ៣ គ្រួសារមាន់ងាប់អស់ និងមាន ៣ គ្រួសារទៀត មាន់រស់ចំនួន ៣២ក្បាល  ក្នុងនោះ២គ្រួសារ យល់ព្រមសម្លាប់មាន់និង១គ្រួសារ មានមាន់ ១៥ ក្បាល កំពុងពិចារណា។

មន្ត្រីផលិតកម្មបសុព្យាបាល នៃមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង បានធ្វើការផ្សព្វផ្សាយតាមរយៈការចែកខិតប័ណ្ណ និងបិទប៉ុស្ទ័រ ពីជំងឺផ្ដាសាយបក្សី ហាមចរាចរាចរណ៍បក្សី ធ្វើជីវៈសុវត្ថិភាពទាំង៤១ខ្នងផ្ទះ។ នៅព្រឹកថ្ងៃទី៥ ខែមីនា នេះ មន្ត្រីផលិតកម្មនិងបសុ ព្យាបាលបាល បានចុះបាញ់ថ្នាំសម្លាប់មេរោគនៅតាមផ្ទះក្នុងភូមិឡទឹកត្រី ផងដែរ។ សូមបញ្ជាក់ដែរថាជំងឺផ្ដាសាយបក្សីកើតតែលើសត្វប៉ុណ្ណោះ មិនបានឆ្លងមកមនុស្សទេ ៕