តាមរយៈការបង្ហោះវីដេអូខ្លីមួយនៅលើទំព័រហ្វេសប៊ុករបស់អ្នកបង្កើតមាតិកាកំប្លែង លក្ខិណា យ៉ានុត បាននឹងកំពុងធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពេលអ្នកបង្កើតមាតិការូបនេះ ត្រូវបានបុរសសង្ហាម្នាក់ត្រៀមដឹកដៃភ្ជាប់ពាក្យនាពេលខាងមុខនេះហើយ ដែលកម្មវិធីសិរីមង្គលនេះនឹងធ្វើឡើងនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥។ យ៉ានុត ត្រូវបានគេដឹងថា ជាអ្នកបង្កើតវីដេអូសប្បាយៗបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក និងតិកតុក និងជាដៃគូសម្តែងដ៏ស័ក្តិសមបំផុតជាមួយ ភីយ៉ូ។ ដោយឡែក ក្រោយពេលវីដេអូនៃការលឈុតប្រពៃណីដើម្បីត្រៀមសម្រាប់ថ្ងៃភ្ជាប់ពាក្យរបស់ខ្លួនត្រូវបានចែកចាយពេញសង្គមរួចមក ស្រាប់តែមហាជនមានការស្រឡាំងកាំងជាខ្លាំង ក្រោយពេលឃើញតារាកំប្លែងស្ងួតខាងលើកាន់ដៃបុរសម្នាក់ភ្ជាប់ពាក្យដែលមិនមែនជាភីយ៉ូ ព្រោះកន្លងមកអ្នកគាំទ្រគិតថាយ៉ានុត និងភីយ៉ូ អាចលើសពីដៃគូសម្តែងទៅទៀត។
យ៉ាងណាមិញ ទោះបីជាមហាជនមួយចំនួនមានការយល់ច្រលំទៅលើសម្ព័ន្ធភាពរវាង យ៉ានុត និង ភីយ៉ូ ក្តី ក៏ពួកគេនៅតែជូនពរ និងចូលរួមសម្តែងក្តីត្រេកអរចំពោះថ្ងៃពិសេស របស់ លក្ខិណា យ៉ានុត និង បុរសសង្ហានៅក្រៅរង្វង់សិល្បៈម្នាក់នោះដែរ៕