ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃពុធ ទី26 ខែមីនាថា ការបញ្ចូលតំបន់ ហ្រ្គីនលេន (Greenland) ជាទឹកដីរបស់សហរដ្ឋអាមេរិក គឺមានសារៈសំខាន់ណាស់ចំពោះសន្តិសុខជាតិរបស់អាមេរិក។ ប្រទេសដាណឺម៉ាក បានស្វាគមន៍ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការរារាំងដំណើរទស្សនកិច្ចដែលបានគ្រោងទុកទៅកាន់មូលដ្ឋានយោធាមួយកន្លែងនៅតំបន់ ហ្រ្គីនលេន ដែលបង្កឲ្យមានភាពតានតឹង។ សេតវិមានសហរដ្ឋអាមេរិកបានប្រកាសថា គណៈប្រតិភូដែលនឹងត្រូវដឹកនាំដោយលោក ជេឌី វេន (JD Vance) នឹងធ្វើទស្សនកិច្ចនៅមូលដ្ឋានអវកាសអាមេរិកនៅភាគខាងជើងតំបន់ ហ្រ្គីនលេន។