កណ្តាល ៖
ទោះចង់ប្រកែកយ៉ាងណាក៏មិនអាចរំលងកាម៉េរ៉ាសុវត្ថិភាព ដោយបញ្ជាក់យ៉ាងច្បាស់ ករណីជនសង្ស័យម្នាក់ ប៉ុនប៉ងលួចម៉ូតូ ត្រូវប្រជាពលរដ្ឋចាប់ឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ច ខណៈជនសង្ស័យម្នាក់ទៀតបានជិះម៉ូតូរត់គេច ហេតុការណ៍ខាងលើ បានកើតឡើងកាលពីវេលាម៉ោង ១៥និង៣០នាទីថ្ងៃទី២១ខែមីនាឆ្នាំ២០២៥ នៅចំណុចមុខបន្ទប់ជួល ស្ថិតនៅក្នុងភូមិកំពង់សំណាញ់ (១) សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ប្រភពសមត្ថកិច្ចមូលដ្ឋាន បានប្រាប់ឲ្យដឹងថា÷ជនរងគ្រោះមានឈ្មោះ លី ណាវីត ភេទស្រី អាយ២២ឆ្នាំ មានទីលំនៅភូមិសង្កាត់កើតហេតុ មុខរបរលក់ដូរ។ ចំនែកជនសង្ស័យ មានគ្នីគ្នាចំនួន០២នាក់៖
១-ឈ្មោះសុខឌី ភេទប្រុសអាយុ៣២ឆ្នាំ ជនជាតិវៀតណាម (ឃាត់ខ្លួន), ២-ឈ្មោះស្រីតា ភេទស្រី អាយុ២០ឆ្នាំ ជនជាតិវៀតណាម ( រត់គេចខ្លួន) ជនសង្ស័យទាំងពីរ មានទីលំនៅជាមួយគ្នាក្នុងភូមិបឹងទំពន់(១) សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ,មុខរបរមិនពិតប្រាកដ។ ចំពោះវត្ថុតាងចាប់យក៖
-ឧបករណ៍សម្រាប់កាច់ ក ម៉ូតូចំនួនមួយ(ដែកសំប៉ែតចុងស្រួចមួយនិងសោរខ្សៀមួយ)។
បច្ចុប្បន្ន ជនសង្ស័យបានកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីចាត់ការតាមនិតិវិធី៕