តារាលោកតុបវិសាលបានបាត់មុខពីសង្គមសិល្បៈក្នុងអំឡុងឆ្នាំ ២០១៩ ដើម្បីបន្តការសិក្សា នៅសាលាសេដ្ឋកិច្ច ក្នុងប្រទេសជប៉ុន រយៈពេល៤ឆ្នាំ។ ពេលមកដល់កម្ពុជា វិញដូចអ្វីដែលបងប្អូនបានជ្រាបយ៉ាងច្បាស់ហើយពីលោកតុបវិសាលដែលជាតួអង្គគ្រូចិនសែរនៅក្នុងរឿងគាស់ផ្នូរ បច្ចុប្បន្នលោកកំពុងតែទទួលបាន ការគាំទ្រនិងប្រជាប្រិយភាពយ៉ាងខ្លាំងពីបងប្អូនដោយសមត្ថភាពក្នុងការសម្ដែងនិងរូបរាងកាយដ៏ស្រស់សង្ហាជាមួយនឹងចំណេះដឹងដ៏ខ្ពង់ខ្ពស់របស់លោក ឥឡូវនេះគឺលោកកំពុងតែថតនៅគាស់ផ្នូរវគ្គ ២ ។
ប្រុសស្អាតតុប វិសាលាកាត់តែមានទីផ្សារសិល្បៈទាំង ការសម្ដែងភាពយន្ត និង ថតពាណិជ្ជ ផ្សព្វផ្សាយផលិតផលផ្សេងៗ ។
បន្ថែមពីលើនេះ លោកតុប វិសាលបុរសសង្ហារបស់យើងក៏កំពុងតែចាប់ដៃគូជាមួយ និងអ្នកម្នាង សុទ្ធី នីកា នៅក្នុងខ្សែភាពយន្តខ្នាតធំ១ សម្រាប់អ្នកគាំទ្រដែលកំពុងនិយម។ បើមើលទៅតាមសកម្មភាពគឺជាខ្សែភាពយន្តខ្នាតធំដែលនិយាយអំពីវប្បធម៌ខ្មែរលាយឡំជាមួយនឹងមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ ៕