ភ្នំពេញ៖ 

ជនសង្ស័យវាយប្លន់យកម៉ូតូយ៉ាងសកម្មចំនួន៦នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានី ស្រាវជ្រាវបង្ក្រាបបានបន្ទាប់បន្ទាប់ពីធ្វើសកម្មភាពកាប់ និងវាយប្លន់យកម៉ូតូចំនួន ៥ ករណីផ្សេងគ្នា ។ 

ជនសង្ស័យដែលត្រូវឃាត់ខ្លួន១-ឈ្មោះ អុំ ច័ ន្ទណារុន ហៅ រុន ភេទប្រុស អាយុ១៨ឆ្នាំ ,២-ឈ្មោះ  ឆន ចាន់យូរ៉ាន់  ហៅ ម៉ារីអូ  ភេទប្រុស អាយុ១៨ឆ្នាំ,៣-ឈ្មោះ  ហែ មរតនា   ហៅ សីហា ភេទ ប្រុស អាយុ១៨ឆ្នាំ,៤-ឈ្មោះ  ពន្លឺ រ៉ូណាល់ ហៅ ចេម ភេទប្រុស អាយុ១៧ឆ្នាំ,៥-ឈ្មោះ យ៉ុន ដេវិត ហៅ វិត ភេទប្រុស អាយុ១៧ឆ្នាំនិង៦-ឈ្មោះ ម៉ាលី កុម្ភះ ហៅ ភក្រ័្ត ភេទ ប្រុស អាយុ១៨ឆ្នាំ ។ 

តាមនគរបាល បានឲ្យដឹងទៀតថា ជនសង្ស័យ នៅមានបក្សពួកដែលនៅសេសសល់ហើយ សមត្ថកិច្ច កំពុងតែធ្វើការស្រាវជ្រាវបន្តតាមចាប់បក្ខពួកបន្ថែមទៀត ។ 

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញការិយាល័យ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕