ប្រទេសកូរ៉េខាងជើងរិះគន់ការធ្វើសមយុទ្ធយោធារួមគ្នារបស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង

International • March 07, 2025
ប្រទេសកូរ៉េខាងជើងរិះគន់ការធ្វើសមយុទ្ធយោធារួមគ្នារបស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង

ប្រទេសកូរ៉េខាងជើងបានរិះគន់ការធ្វើសមយុទ្ធយោធាប្រចាំឆ្នាំរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដោយនិយាយថា សកម្មភាពនេះ នឹងធ្វើឲ្យស្ថានការណ៍នៅឧបទ្វីបកូរ៉េកាន់តែស្ថិតក្នុងភាពតានតឹង។ សមយុទ្ធយោធាប្រចាំឆ្នាំរបស់ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដែលហៅថា ហ្វ្រីឌឹម ស៊ៀដ (Freedom Shield) នឹងចាប់ផ្តើមធ្វើឡើងនៅថ្ងៃច័ន្ទ ទី10 ខែមីនាខាងមុខ ហើយនឹងបន្តរហូតដល់ថ្ងៃទី 20 ខែមីនា ខណៈដែលសមយុទ្ធនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងការត្រៀមខ្លួនសម្រាប់ការគំរាមកំហែងពីប្រទេសកូរ៉េខាងជើង។




x Enlarged Image