រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងឯកឧត្តម សាមីឌី ស៊ីវឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យសមាសភាពគ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី ក្រុមកីឡាជម្រើសជាតិថ្នាល ក្រុមកីឡាជម្រើសជាតិ និងក្រុមជម្រើសជាតិជនមានពិការភាព នៅសាលប្រជុំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។

 
 
ក្នុងកិច្ចប្រជុំនេះដែរមានការចូលរួមពីសំណាក់ ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ ឯកឧត្តម ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា ឯកឧត្តម ឧត្តមសេនីយ៍ឯក តែម ម៉ឺន អគ្គលេខាធិការរងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្តម ឧត្តមសេនីយ៍ទោ ខូវ ឆាយ នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាកងយោធពលខេមរភូមិន្ទ ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ឯកឧត្តម ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ឯកឧត្តម ជិន សុធា អគ្គលេខាធិការខេមរសហព័ន្ធតេក្វាន់ដូ ឯកឧត្តម ប៊ុយ សុភ័ណ្ឌ ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា លោក យាន គីស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងលោកស្រី ហង់ ស៊ីមន អនុប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។
បញ្ជាក់ៈកិច្ចប្រជុំត្រួតពិនិត្យសមាសភាពគ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី ក្រុមកីឡាជម្រើសជាតិថ្នាល ក្រុមកីឡាជម្រើសជាតិ និងក្រុមជម្រើសជាតិជនមានពិការភាព ដើម្បីប្រមូលផ្តុំហ្វឹកហាត់បង្កើនសមត្ថភាព បច្ចេកទេស គុណផលកីឡា ត្រៀមលក្ខណៈចូល រួមប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ ឆ្នាំ២០២៥ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១៣ ឆ្នាំ២០២៦ នៅព្រះរាជាណាចក្រថៃ និងត្រៀមលក្ខណៈចូលរួមប្រកួតកីឡាយុវជនអាស៊ីហ្គេម អាស៊ីប៉ារ៉ាហ្គេមឆ្នាំ២០២៥ នៅប្រទេសបារ៉ែន និងត្រៀមធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាយុវជនអាស៊ីហ្គេម អាស៊ីប៉ារ៉ាហ្គេមឆ្នាំ២០២៩ ៕