ភ្នំពេញ ​៖

បុរសជាឃាតករ ដែលធ្វើសកម្មភាពចាក់សម្លាប់បុរសម្នាក់ ប្លន់យកទូរស័ព្ទ និងលេខកុងធនាគារ នៅក្នុងហាងម៉ាស្សាយីហោ «គីណេស» ទីតាំងនៅផ្ទះលេខ២២Z ផ្លូវលេខ៤២០ ក្រុមទី១៤ ភូមិ៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន កាលពីថ្ងៃទី១៦ ខែ  មិនា ឆ្នាំ២០២៥ វេលាម៉ោង ២០និង៣០នាទីយប់  រួចរត់គេចខ្លួនបាត់ស្រមោលនោះ ។

នៅពេលនេះ ក្រោមការបញ្ជាផ្ទាល់ពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ឯកជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងព្រហ្មទណ្ឌ កម្រិតធ្ងន់ និងកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួមនិងនគរបាល ខណ្ឌចំការមន ចាប់ខ្លួនបានហើយ កាលពីល្ងាចថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ  នៅចំណុចផ្ទះ គ្មានលេខ ភូមិពាម  ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្ដាល រួមជាមួយនិងវត្ថុតាងប ញ្ជូនមកសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ 

ចំណែកទូរស័ព្ទជនរងគ្រោះជាបុគ្គលិក២នាក់ទៀត ក៏ត្រូវបានសមត្ថកិច្ចធ្វើការប្រគល់ អោយជនរងគ្រោះ២នាក់វិញផងដែរ ៕