ខេត្តតាកែវ៖
កម្មវិធីរត់ប្រណាំងមហាជនចម្ងាយ ដើម្បីអបអរពីធីបុណ្យទន្លេលើកទី៩ ឆ្នាំ២០២៥ ដែលបានប្រព្រឹត្តនៅ ព្រឹកព្រលឹម នាថ្ងៃសុក្រទី២១ ខែមីនា ឆ្នាំ២០២៥នេះ ដោយមានកីឡាករ កីឡាការរីនី ចូលរួមប្រមាណជាង ១ពាន់បីរយនាក់ និងដោយមានការអញ្ជើញចូលរួមរត់ជាមួយបងប្អូនកីឡាករ កីឡាការរីនីពីសំណាក់ ឯកឧត្ត ហ៊ួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និង ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ និងលោកជំទាវ បានប្រព្រឹត្តទៅដោយ ជោគជ័យ។
គួរបញ្ជាក់ថា នៅក្នុងកម្មវិធីរត់ប្រណាំងមហាជន ដែលមានចម្ងាយប្រមាណ៥កីឡូម៉ែត្រ កីឡារទាំងអស់បានមកជួបជុំគ្នា នៅសួនច្បារមាត់បឹងតាកែវ ហើយនាំគ្នារត់តាមបណ្ដោយផ្លូវមុខសាលាខេត្ត ទៅកាន់វិមានឯករាជ្យ និងបន្តរត់ទៅកាន់ ផ្សារធំតាកែវ ដល់ស្តុបកែងបែកជាបួន ក៍បន្តរត់ទៅកាន់មន្ទីរសាធារណៈការខេត្ត និងបន្តរត់មកកាន់សួនច្បារ មាត់បឹង តាកែវវិញ។
បន្ទាប់ពីកីឡាករ កីឡាការរីនីបានរត់មកដល់ទីតាំងដើមវិញ ក៍មានការបំពាក់មេដាយជូនកីឡាករ កីឡាការរីនីចំនួន ៥០០នាក់ដែលរត់មកដល់មុនគេ។
ក្រុមកីឡាករ កីឡាការរីនី ដែលបានចូលរួមនៅក្នុងពិធីរត់ប្រណាំងមហាជន បានសម្ដែងក្ដីសប្បាយរីករាយ ចំពោះ ព្រឹត្តរត់ប្រណាំងនេះនិងបានថ្លែងអំណរគុណដល់អាជ្ញាធរខេត្តតាកែវ និងក្រសួងទេសចរណ៍ ជាពិសេសរាជរដ្ឋាភិបាល កម្ពុជា ដែលបានជ្រើសរើសយកខេត្តតាកែវ ជាម្ចាស់ផ្ទះក្នុងការរៀបចំពិធីបុណ្យទន្លេ និងបានរៀបចំព្រឹត្តិការ កីឡាសប្បាយៗ ជាច្រើនអោយមហាជនបានចូលរួមលេងកម្សាន្ត៕