ភ្លៀងធ្លាក់ខ្លាំង បង្កជាទឹកជំនន់ជន់លិចតំបន់ភាគខាងជើងប្រទេសប៉េរូ ដោយជំរុញឲ្យមានការប្រកាសអាសន្ន និងបង្ខំឲ្យអ្នកស្រុកចាកចេញពីផ្ទះសំបែងរបស់ពួកគេ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា ទឹកជំនន់បានប៉ះពាល់ដល់មនុស្សប្រមាណ 150.000 នាក់ និងលំនៅដ្ឋានចំនួន 3000 ខ្នង ព្រមទាំងបង្កការខូចខាតលើហេដ្ឋារចនាសម្ពន្ធ័ជាច្រើនទៀត ។