បាត់ដំបង៖
សមត្ថកិច្ចបា នអោយដឹងថា ស្រុកគាស់ក្រឡ នៅវេលាម៉ោង១៨និង០០នាទី ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ មានធ្លាក់ភ្លៀងរលឹមតិចៗ បង្កអោយមានបាតុភាពរន្ទះបាញ់ បណ្តាលអោយបុរសម្នាក់ស្លា.ប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ ។
ករណីរន្ទះបាញ់មនុស្សស្លាប់ខាងលើនេះ បានកើតឡើងនៅចំណុចខាងលិចវត្តភ្នំ ស្ន ប្រហែល២០០ម៉ែត្រ ស្ថិតក្នុងភូមិតានួត ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដែលជនរងគ្រោះ មានឈ្មោះ មឿយ សុខមាន ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិម៉ាស្រោម ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បានមកស៊ីឈ្នួលកាប់ដើមដំឡូងអោយគេ នៅទីតាំងកើតហេតុខាងលើ ។
ក្រោយពេលកើតហេតុ សពជនរងគ្រោះត្រូវបានសមត្ថកិច្ចចុះទៅធ្វើកំណត់ហេតុប្រគល់អោយសាច់ញាតិយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕