លោកប្រធានាធិបតីប្រទេសអ៊ុយក្រែន ហ្សេលេនស្គី បាននិយាយកាលពីថ្ងៃអាទិត្យ ទី23 ខែមីនាថា គណៈប្រតិភូអ៊ុយក្រែន ដែលចូលរួមកិច្ចពិភាក្សាជាមួយមន្ត្រីសហរដ្ឋអាមេរិកនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ស្ថិតក្នុងលក្ខណៈស្ថាបនាតាមដែលអាចធ្វើទៅបាន។ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក រ៉ុស្តេម អ៊ូមឺរូហ្វ បាននិយាយថា គណៈប្រតិភូអ៊ុយក្រែន និងសហរដ្ឋអាមេរិក បានពិភាក្សាលើសំណើ ដើម្បីការពារគ្រឿងបរិក្ខារ និងហេដ្ឋារចនាសម្ពន្ធ័ថាមពលសំខាន់ៗ។ គួរបញ្ជាក់ផងដែរថា កិច្ចពិភាក្សានេះ គឺជាផ្នែកមួយនៃការជំរុញការទូតដោយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដើម្បីបញ្ចប់សង្គ្រាមរយៈពេលជាងបីឆ្នាំរវាងប្រទេសអ៊ុយក្រែន និងរុស្ស៊ី។