កំពង់ឆ្នាំង៖
កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានចាប់ខ្លួនបុរសម្នាក់ នៅព្រឹកថ្ងៃទី២០ ខែមិនា ២០២៥ ពីបទចាប់រំលោភនិងគំរាមសម្លាប់ក្មេងស្រីម្នាក់អាយុ១៤ឆ្នាំ ដែលជា ឈ្មួលបម្រើ ។
ជនសង្ស័យ មានឈ្មោះ ប៉ាង គឹមចាន់ អាយុ៤០ឆ្នាំ រស់នៅភូមិកំពង់ប្រាសាទ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ត្រូវកម្លាំងនគរបាលចាប់ខ្លួន ដោយអនុវត្តតាមដីការ របស់សាលាដំបូងខេត្តកពង់ឆ្នាំង ពីបទរំលោភសេពសន្ថវៈ បង្ខាំងមនុស្សខុសច្បាប់ និងគំរាមសម្លាប់ កាលពីថ្ងៃទី២៥ ខែតុល ឆ្នាំ២០២៤ នៅភូមិកំពង់ប្រាសាទ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង៕