ការប្រកួតបាល់ទាត់មិត្តភាពដណ្តើមពានរង្វាន់ “សតវត្សរ៍ នៃព្រះធម៌” ដើម្បីអបអរសាទរដល់ខួបអនុស្សាវរីយ៍លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ និងចាប់ផ្ដើមនៅពេលបន្តិចទៀតនេះ ។ ដោយគូទី១ ជាជំនួបរវាងក្រុមគុនខ្មែរ All Star ជាមួយក្រុម Muay Thai All Star ។កម្មវិធីនឹងចាប់ផ្តើមឡើងចាប់ពីវេលាម៉ោង ២រសៀលតទៅ នៅពហុកីឡដ្ឋានជាតិអូឡាំពិករាជធានីភ្នំពេញ និងគូទី២ ជាជំនួបរវាងក្រុមតារាបាល់ទាត់កម្ពុជា និងក្រុមតារាបាល់ទាត់ថៃ