ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ឯកឧត្តម ខូវ ឆាយ និងសហការី បានចុះពិនិត្យការដ្ឋានសាងសង់រោងហ្វឹកហាត់របស់ ក្លឹបប្រដាល់ ប្រាក់ រិទ្ធី គុនខ្មែរ ដែលមានទីតាំងស្ថិតក្នុងភូមិទួលល្វៀង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ។

     តាមរយៈការបញ្ជាក់ពីសំណាក់ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ឯកឧត្តម ខូវ ឆាយ បានឲ្យដឹងថា ចំពោះការសាងសងរោងសម្រាប់ហ្វឹកហាត់របស់ ក្លឹបប្រដាល់ ប្រាក់ រិទ្ធី គុនខ្មែរ នេះគឺប្រើប្រាស់ថវិកាមូលនិធិ "យើងរួមគ្នាលើកស្ទួយជួយគុនខ្មែរ" ដែលផ្តួចផ្តើមដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កំពុងបំពាក់បរិក្ខារ ហ្វឹកហាត់ នឹងត្រៀមសម្ពោធដាក់អោយប្រើប្រាស់នាចុងខែមីនាខាងមុខនេះ។


   ដែលនេះ គឺជាសមិទ្ធផល ថ្មីមួយ ក្នុងចំណោម សមិទ្ធផល ជាច្រើនដែលសម្រេចបាន ហើយក៏និងត្រៀមចេញជារូបរាងបន្ថែមទៀតនៅក្លឹបប្រដាល់មួយចំនួនទៀត ដែលកំពុងតែរៀបចំសាងសងតាម គម្រោងផ្សេងៗគ្នា នៅក្នុងខេត្តបាត់ដំបង និងនៅតាមបណ្ដាខេត្តមួយចំនួន ក្នុងប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់ ឯកឧត្តម ខូវ ឆាយប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ  

ក្រោយចុះពិនិត្យការដ្ឋានសាងសង់រោងហ្វឹកហាត់របស់ ក្លឹបប្រដាល់ ប្រាក់ រិទ្ធី គុនខ្មែរ ខ្មែរ ឯកឧត្តម ខូវ ឆាយ និងសហការី បានបន្ត ចុះសួរសុខទុក្ខ ក្លឹបប្រដាល់ ប៉ុង​ សាមិត្ត គុនខ្មែរ ស្ថិត ស្រុកមោង​ឫស្សី​ ខេត្តបាត់ដំបង បន្តទៀត ។

នៅក្នុងឱកាសនោះផងដែរក្នុងនាម ឯកឧត្តម ជាថ្នាក់ដឹកនំាសហព័ន្ធកីឡាប្រដាល់គុនខ្មែរក៏បានពំានាំយកមកនូវ​ សំភារៈ​ហ្វឹកហាត់​មួយចំនួនព្រមទាំងថវិកាមួយចំនួន ជូនទៅដល់ក្លឹប ដើម្បីជាការលើកទឹកចិត្តដល់កីឡាករអោយបន្តខិតខំប្រឹងប្រែងហ្វឹកហាត់កាន់តែខ្លាំងសំរាប់ត្រៀមខ្លួនក្នុងការប្រកួតនានា ទំាងថ្នាក់ជាតិ និងអន្តរជាតិនាពេលខាងមុខ។