ភ្លៀងធ្លាក់ខ្លាំងនៅភាគខាងជើង និងភាគខាងត្បូងប្រទេសប៉េរូ បានឆក់យកជិវិតមនុស្ស និងបង្កការខូចខាតហេដ្ឋារចនាសម្ព័ន្ធយ៉ាងខ្លាំង។ នៅភាគខាងត្បូងប្រទេស ការរអិលបាក់ដីបានឆក់យកជិវិតមនុស្សយ៉ាងហោចណាស់ម្នាក់ និងជាច្រើននាក់ទៀតបាត់ខ្លួន ព្រមទាំងបង្កការខូចខាតដល់ផ្លូវថ្នល់សំខាន់ៗជាច្រើន។រីឯនៅភាគខាងត្បូងប្រទេស ភ្លៀងធ្លាក់ខ្លាំងបានជន់លិចពាសពេញតំបន់ ដែលជំរុញឲ្យអាជ្ញាធរចេញប្រតិបត្តិការជួយសង្គ្រោះអ្នកដំណើរដែលជាប់គាំងនៅតាមដងផ្លូវ។ ទឹកជំនន់ ក៏បានបំផ្លិចបំផ្លាញផ្ទះសម្បែង និងស្ពានចំនួនពីរ ដែលធ្វើឲ្យមានការពិបាកក្នុងការបញ្ជូនជំនួយមនុស្សធម៌ដល់អ្នកស្រុកដែលរងគ្រោះ។