កណ្តាល ៖
លំនៅដ្ធានប្រជាពលរដ្ធមួយខ្នង ដែលតខ្សែភ្លើងទៅអំពូលខាងក្រៅ បានកកឹតនិងដំបូលសង្ក័សី បណ្តាលឲ្យទុស្សេក្លាយជាអគ្គិភ័យឆាបឆេះផ្ទះអស់០១ខ្នង ដែលហេតុការណ៍អគ្គិភ័យខាងលើ បានកើតឡើងកាលពីវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី០៦ខែមីនា ឆ្នាំ២០២៥ នៅចំណុច ភូមិចុងកោះ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
ប្រភពពីសមត្ថកិច្ចមូលដ្ធាន បានឲ្យដឹងថាម្ចាស់ផ្ទះ មានឈ្មោះបឿន សុខរ៉េត ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ ធ្វើចំការ រស់នៅភូមិកើតហេតុខាងលើ ។ សំភារៈខូចខាតរួមមាន៖ផ្ទះ០១ខ្នង ទំហំ (៥ម×៧ម ) ធ្វើអំពីឈើ ប្រក់សង្ក័សី ជញ្ជាំងសង្ក័សី រៀបបេតុងផ្នែករោងបាយ ឆេះខូចខាតទាំងស្រុង, គ្រឿងអង្ក័ការ ខ្សែក ខ្សៃដៃផ្លាកទីនតម្លៃប្រហែល២០០០ដុល្លារ, រថយន្តសាំយ៉ុង០១គ្រឿង ឆេះអស់ទាំងស្រុង, កង្ហា០១គ្រឿង, ម៉ាស៊ីនបោកខោអាវចំនួន០១គ្រឿងនិងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។
សមត្ថកិច្ចមូលដ្ធាន បានបញ្ជាក់បន្ថែមថា÷តាមការសន្និដ្ឋានពីម្ចាស់ផ្ទះ គឺមូលហេតុ អាចបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ទុស្សេខ្សែភ្លើងព្រោះខ្សែភ្លើង ត មកអំពូលក្រៅផ្ទះ បាន កកិតនិងដំបូលសង្ក័សី ទុស្សេ ឆេះមកលើរថយន្តទើបឆេះរាលដាលតែម្តង៕