យោងតាមសេចក្តីថ្លែងការណ៍ពីក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា កងទ័ពរុស្ស៊ីបានវាយដណ្តើមកាន់កាប់ទីតាំងជាច្រើននៅក្នុងតំបន់ ឃឺក និងរឹបអូនរថក្រោះ អាប្រាម (Abrams) ដែលផលិតដោយសហរដ្ឋអាមេរិក។ ទន្ទឹមនឹងការអះអាងនេះ អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនក៏បានរាយការណ៍ថា កងកម្លាំងរបស់ខ្លួន បានចូលរួមក្នុងការប្រយុទ្ធជាមួយកងទ័ពរុស្ស៊ីក្នុងតំបន់ជាច្រើន ព្រមទាំងបានធ្វើការវាយប្រហារកម្ទេចប្រព័ន្ធការពារដែនអាកាស និងប្រព័ន្ធកាំភ្លើងធំរបស់រុស្ស៊ី។