ប្រធានាធិបតីអ៊ុយក្រែន ហ្សេលេនស្គី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី13 ខែមីនាថា លោកប្រធានាធិបតីរុស្ស៊ី ពូទីន កំពុងរៀបចំការបដិសេធលើសំណើបទឈប់បាញ់ ខណៈដែលភ័យខ្លាចក្នុងការបដិសេធដោយផ្ទាល់ទៅកាន់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ ថ្លែងក្នុងសុន្ទរកថាប្រចាំថ្ងៃ លោក ហ្សេលេនស្គី បានបន្តថា ប្រទេសរុស្ស៊ី កំពុងកំណត់លក្ខខណ្ឌលើបទឈប់បាញ់ក្នុងន័យដើម្បីពន្យារពេល ឬធ្វើដើម្បីកុំឲ្យមានរឿងនេះកើតឡើង។