កណ្ដាល៖ 

ដោយសារតែមានអាការៈមិនស្រួលខ្លួននិងរស់នៅបន្ទប់ជួលម្នាក់ឯងផង ធ្វើឱ្យបុរសម្នាក់ បានដេកស្លាប់គាំងបេះដូងតែម្នាក់ឯង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នៅថ្ងៃទី១៧ ខែ មិនា ឆ្នាំ២០២៥ត្រង់ចំណុចបន្ទប់ជួល លេខ៨ ភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល វេលាម៉ោង ១៥:៤០នាទី។

ជនរងគ្រោះ‌១នាក់ មានឈ្មោះ ផន ស៊ីណុន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងទង ស្រុកកំណើត ភូមិសឹង ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង។

តាមការបំភ្លឺរបស់ឈ្មោះ ផន ស៊ីណេត ភេទប្រុស អាយុ៣៧ឆ្នាំ ត្រូវជាបងជនរងគ្រោះបានអោយដឹងថា÷មុនពេលកើតហេតុ ជនរងគ្រោះ ធ្លាប់បានខលប្រាប់ថាមិនសូវស្រួលខ្លួនកាលពីប៉ុន្មានថ្ងៃមុន និង ចេះតែវិលមុខ ហើយជនរងគ្រោះរស់នៅបន្ទប់ជួលម្នាក់ឯង ។ 

តាមការសន្និដ្ឋាន យោងតាមលោកគ្រូពេទ្យនឹងជំនាញ ជនរងគ្រោះស្លាប់ដោយសារ គាំងបេះដូង ហើយ សពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីស្រុកកំណើត ៕