យោងតាមប្រពន្ធ័ផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានប្រកាសថា សមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង គឺជា "ទង្វើបង្កហេតុដ៏គ្រោះថ្នាក់" និងបានអំពាវនាវឲ្យបញ្ឈប់ការធ្វើសមយុទ្ធរួមនេះ ដោយចាត់ទុកទង្វើនេះ ថាជាការឈ្លានពាន និងបង្កភាពតានតឹងនៅឧបទ្វីបកូរ៉េ ដែលអាចជំរុញឲ្យមានជម្លោះកើតឡើង។ គួរបញ្ជាក់ផងដែរថា សមយុទ្ធយោធាប្រចាំឆ្នាំរវាងប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដែលមានឈ្មោះ ហ្រ្វីឌឹម ហ្សៀល (Freedom Shield) បានចាប់ផ្តើមធ្វើនៅថ្ងៃច័ន្ទនេះ ហើយបន្តរហូតដល់ថ្ងៃទី 20 ខែមីនាខាងមុខ ក្នុងគោលបំណងពង្រឹងការត្រៀមខ្លួន ក៏ដូចជាការឆ្លើយតបចំពោះការគំរាមកំហែងពីប្រទេសកូរ៉េខាងជើង។