ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិកបានប្រកាសថា កងកម្លាំងរបស់ខ្លួននឹងបន្តប្រតិបត្តិការប្រឆាំងនឹងក្រុមហួរទីសរបស់ប្រទេសយេម៉ែន រហូតដល់ក្រុមនេះ បញ្ឈប់ការវាយប្រហារលើនាវាដឹកជញ្ជូន។ ទន្ទឹមនឹងនេះ ក្រុមហួរទីសក៏បានបញ្ជាក់ថា សហរដ្ឋអាមេរិក បានបើកការវាយប្រហារតាមអាកាសសំដៅលើទីក្រុង ហូឌីដា របស់ប្រទេសយេម៉ែន ហើយក្រុមហួរទីស ក៏បានប្តេជ្ញាបង្កើនការវាយប្រហារឆ្លើយតបទៅកាន់សហរដ្ឋអាមេរិកវិញ។ គួរបញ្ជាក់ផងដែរថា ការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យ ទី16 ខែមីនា បានសម្លាប់មនុស្សយ៉ាងហោចណាស់ 53 នាក់ ដែលនេះ ជាប្រតិបត្តិការយោធាដ៏ធំបំផុតរបស់សហរដ្ឋអាមេរិកនៅតំបន់មជ្ឈិមបូព៌ា ចាប់តាំងពីលោកប្រធានាធិបតី ដូណាល់ ត្រាំ ចូលកាន់តំណែង។