កាលពីថ្ងៃព្រហស្បតិ៍ ទី27 ខែមីនា ស្តេច ឆាល (Charles) របស់ចក្រភពអង់គ្លេស បានសម្រាក និងស្ថិតក្រោមការតាមដាននៅក្នុងមន្ទីរពេទ្យ បន្ទាប់ពីទទួលរងផលប៉ះពាល់ពីការព្យាបាលជំងឺមហារីក។ ស្តេច ឆាល បាននឹងកំពុងព្យាបាលជម្ងឺមហារីក ចាប់តាំងពីទ្រង់ត្រូវបានធ្វើរោគវិនិច្ឆ័យកាលពីខែកុម្ភៈឆ្នាំមុន ហើយផលប៉ះពាល់ពីការព្យាបាលជំងឺមហារីកនេះ មិនត្រូវបានបញ្ជាក់នោះទេ។ គួរបញ្ជាក់ផងដែរថា ស្តេច ឆាល វ័យ 76 បានត្រលប់ទៅវិមានវិញ និងកំពុងបន្តធ្វើការលើឯកសាររដ្ឋ ព្រមទាំងបានលុបចោលដំណើរកម្សាន្តទៅកាន់ទីក្រុង បឺមីងហាំ តាមការណែនាំផ្នែកវេជ្ជសាស្ត្រ។