យោងតាមរយៈការចេញផ្សាយរបស់សារព័ត៌មានបរទេស បានរាយការណ៍ថា អេលីហ្សា ឃូពេ (Eliza Coupe) តារាសម្តែងស្រីវ័យ ៤៣ ឆ្នាំ តួអង្គនៅក្នុងរឿង ស្ក្រាប់ (Scrubs) បានបង្ហាញមុខសារជាថ្មីយ៉ាងភ្ញាក់ផ្អើល នៅលើកម្រាលព្រំក្រហម នៅទីក្រុងឡូសអាន់ជ័រលេស នៃការសម្ភោធខ្សែភាពយន្តថ្មីដែលមានឈ្មោះថា ឌឹ រ៉េហ្ស៊ីដឹនស៍ (The Residence) ក្រោយពេលបាត់មុខនៅលើវិថីសិល្បៈអស់រយៈពេល ១៥ ឆ្នាំ។ នៅក្នុងថ្ងៃសម្ភោធរឿងខាងលើ អេលីហ្សា ឃូពេ (Eliza Coupe) បានស្លៀករូបពណ៌មាស អមជាមួយអាវធំពណ៌ខ្មៅ និងទ្រនាប់ជើងស្បែកកវែងពណ៌ខ្មៅ បានធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ទៅលើតារាស្រីរូបនេះជាខ្លាំង។
យ៉ាងណាមិញបើតាមការឱ្យដឹងពីសារព័ត៌មានឃើញថា អេលីហ្សា (Eliza) មិនត្រឹមតែមកក្នុងនាមជាភ្ញៀវកិត្តិយសដើរនៅលើកម្រាលព្រំក្រហមក្នុងថ្ងៃសម្ភោធរឿង ឌឹ រ៉េហ្ស៊ីដឹនស៍ (The Residence) ប៉ុណ្ណោះទេ តារាស្រីរូបនេះថែមទាំងបានសម្តែងនៅក្នុងខ្សែភាពយន្តនេះផងដែរ ដោយការវិលត្រលប់មកកាន់វិស័យសិល្បៈសារជាថ្មីនេះ អេលីហ្សា (Eliza) បានសម្តែងប៉ះជាមួយតារាសម្តែងដ៏ល្បីគឺ អ៊ូហ្សូ អេឌូបា (Uzo Aduba)៕