កាលពីថ្ងៃអាទិត្យកន្លងទៅ តារាចម្រៀងរ៉េបម្ចាស់បទ សាវ៉ែគ (Savage) នាង ម៉េហ្គាន់ ធី ស្ទ៊េលៀន (Megan Thee Stallion) បាននឹងកំពុងធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍ជាខ្លាំង ក្រោយពេលបង្ហាញខ្លួននៅលើកម្មវិធីកម្រាលព្រំក្រហម វ៉ានីធី ហ្វ៊ែរ៍ អ៊ូស្ការ ផាតធី ធូសាវស្ហិនអ៊ែនធ្វិនធីហ្វាយ (Vanity Fair Oscars Party 2025) ជាមួយឈុតសម្លៀកបំពាក់ពណ៌ត្រួយចេកដ៏ស្រស់ស្អាត ប៉ុន្តែបែរជាចំហរល្វែងលើ បង្ហាញកេរ្តិ៍ម៉ែនៅកណ្តាលវាលទៅវិញ។
គេសង្កេតឃើញថា ក្នុងមួយតួឈុតដែលតារាស្រីរូបនេះបានស្លៀក បើមើលត្រឹមមួយកំណាត់ចុះក្រោមឃើញថា មានការបិទជិតបែបជាស្ត្រីថ្លៃថ្នូរ មិនមានបង្ហាញពីភាពសិចស៊ីនោះទេ ប៉ុន្តែបើសិនជាមើលមួយកំណាត់ឡើងលើវិញ ឃើញថា មានភាពសិចស៊ីខ្លាំង ដូចដែលបានរៀបរាប់ខាងដើមនេះអ៊ីចឹង ដោយគ្រាន់តែមានការបិទចុងសុដន់បន្តិចបន្តួចតែប៉ុណ្ណោះ។
យ៉ាងណាមិញ បើយោងតាមរយៈការផ្តល់បទសំភាសន៍ជាមួយទស្សនាវដ្ដី វ៉ានីធី ហ្វ៊ែរ៍ (Vanity Fair) នាងបានឱ្យដឹងថា ឈុតដែលនាងបានស្លៀកនេះ គឺបានការបំផុសគំនិតមកពីតួអង្គ ផយហ្សឹន អាយហ្វី (Poison Ivy) នៅក្នុងសៀវភៅគំនូរជីវចល ខូម៉ិក ប៊ុក (Comic Book)។ នាងបន្ថែមទៀតថា ឈុតមួយនេះគឺចង់ផ្តោតសំខាន់តែផ្នែកខាងក្រោមតែប៉ុណ្ណោះ ដែលវាផ្ទុយស្រលះពីឈុតមួយទៀតដែលនាងបានស្លៀកចូលរួមនៅក្នុងកម្មវិធីមួយនៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលកាលនោះនាងបិទបាំងតែផ្នែកខាងលើដោយបានចំហរនៅផ្នែកខាងក្រោម៕