ចិត្តជាអ្នកកីឡាទោះប៉ះដៃគូចាស់ក៏ផនស្រីពីបង្ហាញគោលជំហរច្បាស់លាស់ក្នុងការ ដណ្តើមមកុដដោយមិនញញើត ថែមទាំងបានពោលថារលកក្រោយអាចច្រានរលកមុខបានផងដែរ។  ការលើកឡើងដូចច្នេះ បន្ទាប់ពី កញ្ញា ផន ស្រីពី លេចវត្តមានចូលប្រកួតដណ្ដើមមកុដកម្មវិធី Miss Cosmo Cambodia 2025 ប៉ះជាមួយគូប្រកួតចាស់គឺ កញ្ញា ប៊ី សុធារី ដែលធ្លាប់ប្រកួត ក្នុងវេទិការ រួមគ្នា នាពេលកន្លងមករួចម្ដងមកហើយ។ ត្បិតថាធ្លាប់បានចាប់ ដៃ ក្នុងការប្រកួតជាមួយរៀមច្បងតែ ស្រីពី ហាក់មិន ព្រឺ ឬ មានជំងឺ បាត់ស្បាតទេ ផ្ទុយទៅវិញ ស្រីពីសប្បាយចិត្តដែលបានជួប ដៃគូប្រកួតចាស់ទៀតផង។ 

ក្នុងវ័យ ២៣ ឆ្នាំស្រីពី បានឆ្លងកាត់ការប្រកួត សម្រសស់ ចំនួន៣ វេទិការ ដែលក្នុងកម្មវិធិ នីមួយកញ្ញា តែងទទួលបានចំណាត់ថ្នាក់ល្អ។ ពីមួយឆ្នាំទៅមួយឆ្នាំកញ្ញា ហាក់មិន ទំលាក់ការខិតខំពង្រឹង ខ្លួនក្នុងវិស័យនេះឡើយ ទាំងសម្រស់និងចំណេះដឹង។ សព្វថ្ងៃក្រៅពីជាអ្នកជំនួញម្នាក់កញ្ញា ក៏ ជា គ្រូបង្ហាត់ផ្នែកសម្រករៀង និង អាចប្រើប្រាស់ភាសាអង់គ្លេស ថៃ បានយ៉ាងល្អប្រសើរ ក្រៅពីភាពសាកំណើរ។ សម្រាប់ដំណើរឆ្ពោះទៅកាន់ មកុដ ដើម្បីចាប់ក្ដីស្រមៃខ្លួននេះ សូមឲ្យកញ្ញា សម្រេចតាមក្ដីស្រមៃ ៕