មុនប៉ះស្វាយរៀងក្នុងជើងទី ១ សម្រាប់ពានរង្វាន់ AFC Challenge League លោក Ono Hiroki គ្រូបង្វឹកក្រុម Shan United បញ្ជាក់ថា លោកបានដឹងពីកីឡាករចំណូលថ្មីរបស់ព្រះខ័នរាជស្វាយរៀង ដូចជាកីឡាករពាក់អាវលេខ៩៨ ដែលគាត់បានបង្ហាញពីគុណភាពប្រមាណ ៤៥នាទី កាលពីសប្ដាហ៍មុន ។ គាត់បានបង្ហាញជាកីឡាករកំពូលក្នុងតំបន់ ហើយកីឡាករបរទេសម្នាក់ទៀត ក៏ល្អដែរ ។
លោក Ono Hiroki បានប្រាប់កូនក្រុម ពិសេសខ្សែការពារ ត្រូវផ្ដោតសំខាន់លើកីឡាករស្វាយរៀង មិនត្រឹមតែកីឡាករបរទេសទៀត តែកីឡាករខ្មែរ ក៏ល្អដូចគ្នា ដូចជា ស៊ីដាន និង រតនៈ សុទ្ធតែជាកីឡាករមានគុណភាព ។ លោក ដឹងថា ជាការលំបាក តែក្រុមរបស់លោកនឹងព្យាយាមធ្វើឲ្យបានល្អ និងអស់ពីលទ្ធភាព។
ទាំងនេះការលើកឡើងលោក Ono Hiroki គ្រូបង្វឹកក្រុម Shan United ក្នុងសន្និសីទសារព័ត៌មាន មុនជួបព្រះខ័នរាជស្វាយរៀង ក្នុងជើងទី១ វគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់ AFC Challenge League 2024/2025 នៅពហុកីឡដ្ឋានជាតិមរតកតេជោ នារាត្រីថ្ងៃទី០៦ ខែមីនាស្អែក ។
ចំណែកលោក 𝗣𝗲𝗽 𝗠𝘂ñ𝗼𝘇 គ្រូបង្គោលក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ក៏បានលើកឡើងដែរថា “លោកបាននិយាយទៅកាន់ក្រុមកីឡាករថា វាគឺជាសប្ដាហ៍ដែលយើងគួរតែរីករាយជាមួយ យើងមិនចាំបាច់ការលើកទឹកចិត្តអ្វីបន្ថែមទៀតទេ ព្រោះយើងបានធ្វើតាំងពីដើមរដូវកាលមក វាគឺជាការប្រកួតដែលលេង ១៨០នាទី ដូច្នេះយើងនឹងព្យាយាមធ្វើឱ្យបានល្អ។”