ជាជំនួបក្នុងជើងទី១ វគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់ AFC Challenge League 2024/2025 នៅពហុកីឡដ្ឋានជាតិមរតកតេជោ នារាត្រីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង ក្នុងនាមជាម្ចាស់ផ្ទះ បានយកឈ្នះ ក្រុមភ្ញៀវ Shan United ក្នុងលទ្ធផល ៦ទល់និង ២ នៅពហុកីឡដ្ឋនជាតិមរតតេជោ ។
ក្រោមក្រសែភ្នែកអ្នកទស្សនាជាច្រើនពាន់នាក់ ក្រុមព្រះខ័នរាជស្វាយរៀងធ្វើបានយ៉ាងល្អចាប់ពីដើមវគ្គទី១ រហូតដល់ចប់៩០ នាទីនិងម៉ោងបន្ថែម ៦នាទី ។
តែទោះជាយ៉ាងណា ក៏ក្រុមព្រះខ័នរាជស្វាយរៀង មិនទាន់មានភាពកក់ក្ដៅ នោះទេ ដោយត្រូវត្រៀមប្រកូតនៅជើងទី២ វគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់ AFC Challenge League 2024/2025 បន្តទៀតនៅលើទឹកដីរបស់ក្រុម Shan United បន្តទៀត មុនមានឳកាស១០០ភាគរយ ឡើងទៅកាន់វគ្គបន្ត។