ភ្នំពេញ ៖ 

បុរសម្នាក់ បានបើករថយន្តម៉ាក TUNDRA គេចរថយន្តដឹកទឹកកក ក៍ជ្រុល ចង្កូតឡើងសួនច្បារពុះចែកទ្រូងផ្លូវ បុកនិងបង្គោលភ្លើងបំភ្លឺផ្លូវ បាក់រលំ អស់ចំនួន១ដើម ។ 

ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង២និង៣០នាទី រំលងអធ្រាត្រ ឈាន ចូលថ្ងៃទី២៧ ខែ មិនា ឆ្នាំ២០២៥ ជិតផ្សារ ព្រែកជ្រៃ ផ្លូវ ២១៧ សង្កាត់ ស្ពាន ថ្ម ខណ្ឌ ដង្កោ រាជធានី ភ្នំពេញ   ។ 

តាមប្រភពព័ត៌មានពីបុរសជាអ្នកបើករថយន្ត បានអោយដឹងថាមុនពេលកើតហេតុ រូប គាត់ បានរថយន្តម៉ាក TUNDRA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BC-7048 បើក ធ្វើដំណើរតាមបណ្តោយ ផ្លូវ២១៧ ទិសដៅ ពីជើងទៅត្បូង លុះមកដល់ចំនុចកើតហេតុ ក៏បានគេចនិងរថយន្តកូរ៉េ ធុនធំ មួយគ្រឿង ដែលចតនៅលើផ្លូវខាងស្តាំដៃ ទើបធ្វើឲ្យរថយន្តរបស់គាត់ ជ្រុលឡើងសួនច្បារពុះចែកទ្រូងផ្លូវ បុកនិងបង្គោលភ្លើងបំភ្លឺផ្លូវ បណ្ដាល ឲ្យបាក់រលំ អស់ ចំនួន១ដើម ព្រមទាំងធ្វើអោយរថយន្ត រងការខូចខាតផ្នែកខាងមុខ តែ សំណាងល្អ មិនគ្រោះថ្នាក់ដល់មនុស្ស   ។ 

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុ និង បានទាក់ ទងខាងផ្នែកជំនាញចរាចរណ៍ អោយមកធ្វើការស្ទូចយករថយន្តបង្ក ទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំ ដំណោះស្រាយ៕